កម្មវិធីអត្តពលកម្ម

កម្មវិធីអត្តពលកម្ម

កម្មវិធីកីឡា និងអត្តពលកម្ម របស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានគោលបំណងផ្តល់សិទ្ធជូនសិស្សានុសិស្សតាមសកម្មភាពកីឡា។ សិស្សានុសិស្សបង្កើតទម្លាប់លេងកីឡាដើម្បីសុខភាពជីវិត បន្ថែមពីការលូតលាស់ រៀតសូត្រ និង​ភាពរីករាយ។ ពួកយើងជឿជាក់ថា​សិស្សានុសិស្សនឹងពេញចិត្តនូវបទបិសោធនដែលពួកគេនឹងទទួលបានដើម្បីបង្កើតទំនាក់ទំនងជានិរន្តរ៍សម្រាប់ប្រកួតប្រជែងដ៏ល្អ និងពេញចិត្តនូវសមិទ្ធផលរបស់ពួកគេ។

ការអប់រំកាយ (Physical Education) ​ នៅក្នុងកម្មវិធី Pre-Kid Program និង Kid Program ដើរតួនាទីយ៉ាងសំខាន់ដើម្បីឱ្យកុមារសកម្មទាំងកាយ និងគំនិត។ នេះគឺជាវិធីមួយដែលអាចឱ្យកុមាររីករាយចូលរួមដើម្បីបង្កើនជំនាញចលនា (Motor Skills) និងការសម្របសម្រួលរាងកាយ​ (Body Coordination)​ ថែមទាំងមានភាពរីករាយជាមួយលោកគ្រូ អ្នកគ្រូ និងមិត្តរួមថ្នាក់។