ព្រឹត្តិការណ៍ និងការប្រកួតប្រជែង

ព្រឹត្តិការណ៍ និងការប្រកួតប្រជែង

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ប្រារព្ធព្រឹត្តិការណ៍នានាជារៀងរាល់ឆ្នាំ ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីសិស្សានុសិស្ស បុគ្គលិក និងសហគមន៍។សិស្សានុសិស្ស និងបុគ្គលិកចូលរួមរៀបគ្រប់កម្មវិធីរបស់សាលា។ គ្រប់កម្មវិធីសុទ្ធតែផ្តល់ឱកាសដ៏ល្អសម្រាប់ពួកគេក្នុងការរៀនសូត្រពីការសហការ ការងារក្រុម និងភាពជាអ្នកដឹកនាំ ស្របពេលដែលពួកគេបានបង្កើតការចងចាំល្អៗជាច្រើន។ ពីកម្មវិធី Halloween Celebration គឺជាកម្មវិធីមួយដែលពួកយើងពេញចិត្ត រាប់បញ្ចូលដូចជា ផ្ទះខ្មោច (Haunted House)

ដែលចូលរួមដោយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរបស់យើង។ កម្មវិធីនេះសម្រាប់គ្រប់គ្នា ដោយមានការជួយជ្រុមជ្រែងពីបុគ្គលិក និងក្រុមការងារកិច្ចការសិក្សាធិការ។កម្មវិធី និងការប្រកួតប្រជែងសប្បាយៗមានដូចជា៖

  • ការធ្វើទស្សនកិច្ចសិក្សា
  • ដំណើរ​ទស្សនកិច្ចសិក្សា​
  • Immersion and Outreach Activity
  • ដំណើរកម្សាន្តទៅប្រទេស
  • កម្មវិធីបោះជំរំ
  • ទេពកោសល្យសម្រាប់បុព្វហេតុមួយ
  • កម្មវិធីសប្បុរសធម៌ បង្អួចទៅកាន់ពិភពលោក
  • ការធ្វើបទបង្ហាញ និងសិក្ខារសាលារបស់សិស្ស
  • កម្មវិធីប្រកួតប្រជែង ជើងឯកតស៊ូមតិ និងវោហាសព្ទជាសាធារណ ម៉េងលី ជេ. គួច
  • ការប្រកួតសរសេរអត្ថបទជាភាសាអង់គ្លេស ម៉េងលី ជេ. គួច
  • ការប្រកួតប្រកបពាក្យភាសាអង់គ្លេស ម៉េងលី ជេ. គួច
  • ការប្រកួត​បញ្ចេញសំឡេងភាសាអង់គ្លេស​ ​ម៉េងលី​ ​ជេ.​ ​គួច​ ​
  • ការប្រកួតប្រជែងល្បឿនសរសេរពាក្យ ម៉េងលី ជេ. គួច
  • ការប្រកួតសរសេរគំនូសភាសាចិន ម៉េងលី ជេ. គួច

ជាមួយនឹងកម្មវិធី និងការប្រកួតប្រជែងជាច្រើនទៀតដែលសាលាបានរៀបចំជូនសិស្សានុសិស្សទាំងអស់ដើម្បីបង្កើតសា្មរតី និងសាមគ្គីភាព។