សេវ៉ាកម្មផ្សេងៗ

សេវ៉ាកម្មផ្សេងៗ

SMART MART

Smart Mart គឺជាហាងដែលមានមូលដ្ឋាននៅសាលារៀន សិស្សានុសិស្សអាចទិញសម្ភារៈសិក្សាក្នុងតម្លៃសមរម្យ។ សៀវភៅកត់ត្រា ប៊ិច ខ្មៅដៃ ម៉ាស៊ីនគិតលេខ បន្ទាត់ ក្រដាស និងអាហារសម្រន់សុទ្ធតែមាននៅក្នុងហាង។

ROOSTER CAFÉ

ហាងកាហ្វេយើងខ្ញុំមានបម្រើភេសជ្ជៈជាច្រើនមុខដូចជា កាហ្វេ ទឹកក្រឡុក និងឡាតេជាដើម។ ក្នុងអំឡុងម៉ោងសម្រាកសិស្សានុសិស្សអាចរីករាយជាមួយភេសជ្ជៈឈ្ងុយឆ្ងាញ់ សម្រាកលំហែជាមួយមិត្តភក្តិ ពិភាក្សាអំពីគម្រោង និងជជែកលេង។ នេះជាវិធីសាស្រ្តលំហែ និងងាយស្រួលងាយស្រួលក្នុងការតាមដានអាហារូបត្ថម្ភរបស់ពួកគេ។

ALEX FOOD COURT

អាហាររដ្ឋានបស់យើងដាក់លក់នូវភេសជ្ជៈ និងមុខម្ហូបពិសេសៗ។ ការចំណាយពេលវេលានៅអាហារដ្ឋានគឺជាផ្នែកសំខាន់មួយក្នុងថ្ងៃសិក្សាព្រោះវាអនុញ្ញាតឱ្យកុមាររីករាយនឹងអាហាររបស់ពួកគេ សម្រាកពីការរៀនសូត្រ និងជជែកជាមួយមិត្តភក្តិ។ ដោយ​សារ​បរិយាកាស​មាន​ផាសុកភាព ​ការ​សិក្សា​មានភាព​ប្រសើរ​ឡើង មាន​បញ្ហា​អាកប្បកិរិយា​តិច និង​មាន​អារម្មណ៍ផ្សាភ្ជាប់ជាមួយសាលាបានយ៉ាងប្រសើរ។

INTERCON BOOKSTORE

បណ្ណាគារអ៊ិនធឺខន គឺជាកន្លែងដ៏ល្អសម្រាប់សិស្សានុសិស្សក្នុងការស្វែងរកផលិតផល និងសម្ភារៈដែលមានគុណភាពខ្ពស់។ បណ្ណាគារយើងផ្តល់ជូនសិស្សានុសិស្សនូវជម្រើសសៀវភៅល្អៗដើម្បីបំពេញតម្រូវការសិក្សារបស់ពួកគេ ក៏ដូចជាផលិតផលសិក្សាដែលមានប្រសិទ្ធភាព ដែលងាយស្រួល និងផ្តល់ប្រយោជន៍ និងអាចប្រើប្រាស់បាន។ ឯកសណ្ឋានសិស្ស Aii និង AIS និងសម្ភារៈសិក្សាផ្សេងៗទៀតក៏មានលក់ក្នុងតម្លៃសមរម្យផងដែរ។